មិនធម្មតា! មានក្លឹបធំចំនួនបួនកំពុងចង់បានកីឡាករ Vitor Roque

0

យោងតាមការចេញផ្សាយរបស់ AS បានអោយដឹងថាក្លឹបកំពូលៗជាច្រើនកំពុងតាមដានយ៉ាងដិតដល់អំពីស្ថានភាពរបស់ខ្សែប្រយុទ្ធ Vitor Roque របស់ក្លឹប Barcelona។

កីឡាករវ័យ ១៩ឆ្នាំ ដែលបានមកចូលរួមជាមួយក្លឹប Barcelona ពីក្លឹប Athletico Paranaense ក្នុងតម្លៃ ៣១លានអឺរ៉ូ កាលពីខែមករាកន្លងទៅ កំពុងត្រូវបានតាមដានដោយក្លឹប Manchester United, Chelsea និង Tottenham Hotspur ។

ទោះបីជាយ៉ាងណាក៏ដោយ វាមិនត្រឹមតែក្លឹបនៅ Premier League នោះទេ ប៉ុន្តែកីឡាករ Raque ក៏ត្រូវបានក្លឹបនៅ Serie A ដូចជា Napoli ក៏បានចាប់អារម្មណ៍ផងដែរ។ ទោះបីជា Roque ជាកីឡាករដែលមានទេពកោសល្យម្នាក់ ក៏ប៉ុន្តែពេលវេលាលេងរបស់គាត់នៅក្លឹប Barcelona គឺមានកំណត់។ ចាប់តាំងពីគាត់មកដល់ក្លឹប គាត់ទើបតែបង្ហាញខ្លួនបានតែ ២ដងប៉ុណ្ណោះ ដែលបានធ្វើអោយមានការរំពឹងទុកដល់អនាគតរបស់គាត់នៅក្លឹប។

ខណៈពេលដែលក្លឹប Barcelona មានបំណង់ចង់ដាក់អោយគាត់ខ្ចីជើងទៅក្លឹបផ្សេងដើម្បីទទួលបានបទពិសោធន៍បន្ថែមទៀត ភ្នាក់ងាររបស់កីឡាករ Roque ក៏បានជម្រុញអោយមានភាពច្បាស់លាស់អំពីអនាគតផងដែរ៕