ក្លឹប Eintracht Frankfurt បញ្ចេញតម្លៃខ្លួនខ្សែការពារ Willian Pacho ស្របពេល Liverpool កំពុងចង់បាន

0

យោងតាមការចេញផ្សាយរបស់លោក Florian Plettenberg អ្នកព័ត៌មានរបស់ Sky Sports Deutschland បានបញ្ជាក់ថាក្លឹប Eintracht Frankfurt បានទាមទារនូវតម្លៃចន្លោះពី ៥០-៦០លានអឺរ៉ូ សម្រាប់ក្លឹបណាដែលចង់បានខ្សែការពារ Willian Pacho។ កីឡាករវ័យ ២២ឆ្នាំរូបនេះបានក្លាយជាគោលដៅសម្រាប់ក្លឹប Liverpool បើទោះបីជាមិនទាន់មានការទំនាក់ទំនងផ្លូវការណាមួយរវាងក្លឹបទាំង២ ទាក់ទងនឹងកិច្ចព្រមព្រៀងផ្ទេរដ៏មានសក្តានុពលក៏ដោយ។

ខ្សែការពារវ័យក្មេងរូបនេះបានបង្ហាញនៅទម្រង់លេងយ៉ាងល្អនៅ Bundesliga ក្នុងរដូវកាលនេះ ដោយបង្ហាញខ្លួនបាន ៣១ប្រកួតសម្រាប់ក្លឹប។ ទម្រង់លេងដ៏ល្អរបស់គាត់បានធ្វើអោយមានការចាប់អារម្មណ៍ពីក្លឹប Liverpool ដែលកំពុងស្វែងរកការពង្រឹងនៅតំបន់ការពាររបស់ខ្លួន៕