កីឡាករ Jadon Sancho បង្ហាញជំហរមិនត្រលប់ទៅ Man Utd

0

យោងតាមការចេញផ្សាយរបស់លោក Patrick Berger អ្នកសារព័ត៌មាននៅ Sky Sports បានអោយដឹងថាកីឡាករ Jadon Sancho ដែលកំពុងលេងខ្ចីជើងនៅក្លឹប Dortmund ត្រូវបានគេរាយការណ៍ថាមិនចង់បន្តស្នាក់នៅ Old Trafford ទៀតនោះទេ ដោយមិនខ្វល់ពីរឿងអនាគតរបស់លោក Erik ten Hag ។

ក្លឹប Borussia Dortmund ចង់រក្សាទុកកីឡាករ Sancho លើសពីរដូវកាលនេះ ប៉ុន្តែពួកគេមិនទំនងចុះហត្ថលេខាលើគាត់ជាអចិន្ត្រៃយ៍ទេ ខណៈដែលពួកគេកំពុងស្វែងរកជម្រើសសម្រាប់ការខ្ចីជើងទីពីរជាមួយនឹងកាតព្វកិច្ចទិញមុនរដូវកាល ២០២៥-២៦៕