ខ្សែប្រយុទ្ធ Darwin Nunez បញ្ចេញពន្លឺដល់អេស្ប៉ាញ

0

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Sun បានអោយដឹងថាក្លឹប Barcelona មានការចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធ Darwin Nunez របស់ក្លឹប Liverpool ក្នុងការមកជំនួសកន្លែងរបស់កីឡាករ Robert Lewandowski ដើម្បីកាត់បន្ថយនូវការចំណាយរបស់ក្រុម។

ប្រាក់ឈ្នួលរបស់កីឡាករ Lewandowski សម្រាប់រដូវកាលក្រោយមានប្រមាណ ២៧លានផោន ប្រហែលទៅនឹង ១៥%នៃប្រាក់ខែទាំងមូលរបស់ក្រុម Barcelona។ ខណៈពេលដែលកីឡាករ Nunez ទទួលបានប្រាក់ឈ្នួលពីក្លឹប Liverpool ប្រមាណតែមួយភាគបួនប៉ុណ្ណោះនៃប្រាក់ឈ្នួលរបស់ Lewandoski៕