យោងតាមការចេញផ្សាយរបស់ Florian Plettenberg បានអោយដឹងថាក្លឹប Bayern Munich នៅតែចាប់អារម្មណ៍ចង់ចុះហត្ថលេខាយកខ្សែការពារ Jonathan Tah របស់ក្លឹប Bayer Leverkusen នៅក្នុងទីផ្សារដោះដូរនារដូវក្តៅខាងមុខ។
នាយកប្រតិបត្តិក្លឹប Leverkusen លោក Fernando Carro បាននិយាយប្រាប់សារព័ត៌មាន Sky Sports ថា៖ «យើងចង់បន្តកុងត្រាអោយគាត់។ ពួកយើងមិនមែនជាក្លឹបដែលអនុញ្ញាតអោយកីឡាករចាកចេញដោយទទេរនោះទេ។ នោះមានន័យថាពួកយើងនឹងបន្តកុងត្រាអោយគាត់ ឫក៏ពួកយើងនឹងលក់គាត់ចេញ។ ពួកយើងបាននិយាយជាមួយនឹង Jonathan ហើយយើងឲ្យតម្លៃគាត់ខ្លាំងណាស់។ គាត់ដឹងថាទាំងក្លឹប និងពួកយើងចង់រក្សាទុកគាត់នៅ Leverkusen។ គាត់បានដឹងរឿងនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកយើងក៏មានការគោរពគាត់។ ពួកយើងរង់ចាំមើលថាគាត់នឹងបន្តស្នាក់នៅជាមួយយើងនៅចុងរដូវកាលនេះ ឫក៏ចាកចេញ។ ពួកយើងសង្ឃឹមថាគាត់នឹងនៅបន្ត»៕