ក្លឹប Newcastle ចង់បានខ្សែបម្រើរបស់ក្លឹប Leicester City

0

យោងតាមការចេញផ្សាយរបស់ The Shields Gazette បានអោយដឹងថាក្លឹប Newcastle បានសម្លឹងឃើញខ្សែបម្រើ Wilfred Ndidi របស់ក្លឹប Leicester City សម្រាប់ទីផ្សារដោះដូរកីឡាករខាងមុខ។

កីឡាករវ័យ ២៧ឆ្នាំខាងលើបានបង្ហាញនៅទម្រង់លេងយ៉ាងល្អនៅក្នុងរដូវកាល ២០២៣-២៤ ហើយបានដើរតួយ៉ាងសំខាន់ក្នុងការជួយក្រុម Leicester បញ្ចប់នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Championship ដើម្បីអាចឡើងមកលេងនៅ Premier League នៅឆ្នាំក្រោយ៕