មានអ្វីពិសេសទើប Real Madrid ចង់បានកីឡាករ Franco Mastantuono

0

យោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹប Real Madrid ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើកណ្តាលរបស់ក្លឹប River Plate កីឡាករ Franco Mastantuono ដែលមានវ័យ ១៦ឆ្នាំ ។

ប្រភពដដែលបានអោយដឹងក្លឹបអធិរាជស Real Madrid បានធ្វើការទាក់ទងជាលើកដំបូងជាមួយកីឡាករ ខណៈពេលដែលគាត់មានកុងត្រាជាមួយក្លឹបនៅអាហ្សង់ទីនដល់ខែធ្នូ ឆ្នាំ២០២៦ ជាមួយនឹងតម្លៃផ្តាច់កុងត្រាប្រមាណ ៤៥លានអឺរ៉ូ៕