លោក Xavi និយាយពី Frenkie De Jong

0

គ្រូបង្វឹកក្លឹប Barcelona លោក Xavi បានបើកចំហរអំពីអនាគតរបស់កីឡាករ Frenkie De Jong ខណៈដែលគាត់បានបង្ហើបថា តើខ្សែបម្រើរូបនេះនឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះឬយ៉ាងណា។

លោក Xavi បាននិយាយទៅកាន់លោក Fabrizio Romano ដែលជាអ្នកសារព័ត៌មានកីឡាល្បីឈ្មោះថា៖ «សម្រាប់ខ្ញុំ កីឡាករ De Jong គឺជាកីឡាករសំខាន់ម្នាក់។ គ្មានអ្វីផ្លាស់ប្តូរទេ គាត់ពិតជាសំខាន់សម្រាប់ខ្ញុំ។ គាត់ពិតជាសំណាងអាក្រក់ណាស់ ជាមួយនឹងការបញ្ហារបួសជាច្រើន ប៉ុន្តែកម្រិតរបស់គាត់នៅតែល្អ ហើយខ្ញុំចាត់ទុក Frenkie ជា​កីឡាករ​សំខាន់ម្នាក់»៕