លោក Jorge Mendes បានជួបពិភាក្សាជាមួយលោក Sir Jim Ratcliffe

0

លោក Sir Jim Ratcliffe សហម្ចាស់ក្លឹប Manchester United បានជួបជាមួយភ្នាក់ងារកំពូលលោក Jorge Mendes ដែលជាអតីតភ្នាក់ងាររបស់កីឡាករ CR7 នៅពេលដែលក្លឹបបិសាចក្រហមរៀបចំផែនការសម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្តៅ។

នេះបើយោងតាមការចុះផ្សាយរបស់ The Mirror បានអោយដឹងថាលោក Ratcliffe បានឆ្លៀតពេលដើម្បីជួបជាមួយលោក Mendes ក្នុងក្តីសង្ឃឹមថានឹងប្រើប្រាស់ចំណេះដឹង និងទំនាក់ទំនងរបស់ភ្នាក់ងាររូបនេះដើម្បីផលប្រយោជន៍របស់ក្លឹប Manchester United។

លោក Mendes ដែលធ្លាប់ធ្វើការជាមួយកីឡាករ Ronaldo ហើយបច្ចុប្បន្នជាភ្នាក់ងាររបស់កីឡាករកំពូលៗជាច្រើន ដោយក្នុងនោះក៏មានខ្សែបម្រើ Joao Neves របស់ក្លឹប Benfica ដែលកំពុងមានព័ត៌មានចចាមអារ៉ាមក្នុងការផ្ទេរមកកាន់ទឹកដី Old Trafford។

លោក Ratcliffe ចង់ធ្វើការអភិវឌ្ឍន៍នូវការដោះដូរកីឡាកររបស់ក្លឹប Man United បន្ទាប់ពីការចុះហត្ថលេខាយកកីឡាករល្បីជាច្រើននាពេលកន្លងមក ហាក់មិនមានប្រសិទ្ធិភាពដល់ក្រុមមួយនេះទេ៕