កីឡាករ Harry Kane នៅតែអាចជួបជុំជាមួយកីឡាករ Kyle Walker នៅក្លឹប Bayern Munich ដោយសារតែក្លឹបយក្សនៅអាល្លឺម៉ង់មួយនេះ ចាប់អារម្មណ៍ទៅលើខ្សែការពាររបស់ក្លឹប Manchester City។
នេះបើយោងតាមការចេញផ្សាយរបស់ The Daily Star បានអោយដឹងថាកីឡាករ Walker នឹងអាចទទួលបានឱកាសមួយទៀតក្នុងការចាកចេញពីទឹកដីអង់គ្លេស ហើយរូបគាត់អាចនឹងទៅចូលរួមជាមួយអតីតមិត្តរួមក្រុម Tottenham គឺកីឡាករ Kane និង Eric Dier នៅទឹកដី Allianz Arena ក្នុងទីផ្សារដោះដូរកីឡាករបន្ទាប់នេះ។
ការប្រកួតប្រជែងថ្មីមួយអាចនឹងកើតឡើង ក្រោយចំណាយពេលអស់ ៧ឆ្នាំជាមួយនឹងក្លឹប Manchester City ដោយបានឈ្នះពាន Premier League ចំនួន ៥ដង, FA Cup ចំនួន ២ដង, League Cup ចំនួន ៤ដង និង Champions League ចំនួនម្តង៕