យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Ralf Rangnick កំពុងពិភាក្សាអំពីលក្ខខណ្ឌជាមួយនឹងក្លឹប Bayern រួចហើយ ខណៈដែលការពិភាក្សាកំពុងស្ថិតក្នុងដំណាក់កាលចរចា។
មិនមានបញ្ហាទាក់ទងនឹងប្រាក់ខែនោះទេ ដោយលោក Rangnick ចង់ដឹងអំពីគម្រោង ផែនការរយៈពេលវែង ការចុះហត្ថលេខា និងការលក់ចេញ។ ឥទ្ធិពលរបស់គាត់លើការសម្រេចចិត្ត (រួមគ្នាជាមួយក្រុមប្រឹក្សាភិបាល) ក៏នឹងជាគន្លឹះផងដែរ៕