ទីបំផុតអនាគតរបស់លោក Xavi ត្រូវបានលាតត្រដាងទាំងស្រុង

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាលោក Xavi នឹងបន្តធ្វើជាគ្រូបង្វឹករបស់ក្លឹប Barca នៅរដូវកាលក្រោយ ខណៈគាត់បានទទួលយកនៅសំណើរចុងក្រោយហើយ។ ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីពិភាក្សាជាមួយប្រធានក្លឹបលោក Laporta និងលោក Deco កាលពីយប់មិញ។

ប្រធានក្លឹប Barcelona បានទទូចអស់រយៈពេលជាច្រើនខែដើម្បីអោយលោក Xavi ធ្វើការប្តូរចិត្ត និងព្រមព្រៀងនៅលើកុងត្រា។ ក្លឹបបានសម្រេចចិត្តពិចារណាជម្រើសផ្សេងទៀតក្នុងករណី Xavi បញ្ជាក់អំពីផែនការចាកចេញរបស់គាត់ ប៉ុន្តែពេលនេះគាត់បន្តស្នាក់នៅជាមួយក្លឹប។ វាជាដំណឹងដ៏អស្ចារ្យសម្រាប់ក្លឹប Barcelona៕