ម្នាក់នេះ ! អាចនឹងមកជំនួសតំណែងលោក Roberto De Zerbi នៅ Brighton

0

យោងតាមការចេញផ្សាយរបស់ Sacha Tavolieri បានអោយដឹងថាក្លឹប Brighton បានសម្លឹងមើលការនាំយកអ្នកចាត់ការរបស់ក្លឹប Burnley លោក Vincent Kompany មកជំនួសកន្លែងរបស់លោក Roberto De Zerbi នៅរដូវក្តៅខាងមុខ។

បុរសសញ្ជាតិអ៊ីតាលីខាងលើកំពុងមានព័ត៌មានចចាមអារ៉ាមក្នុងការចាកចេញពីក្លឹបនៅចុងរដូវកាលនេះ ខណៈមានក្លឹបកំពូលនៅតំបន់អឺរ៉ុបបានរាយការណ៍អំពីការចាប់អារម្មណ៍ក្នុងការតែងតាំងគាត់ជាគ្រូបង្វឹកនៅរដូវកាលក្រោយ៕