យោងតាមការចេញផ្សាយរបស់ Le Parisien បានអោយដឹងថាក្លឹប PSG បានចាប់អារម្មណ៍ជាថ្មីម្តងទៀតទៅលើការចុះហត្ថលេខាយកកីឡាករ Bernardo Silva របស់ក្លឹប Manchester City នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។
ទោះជាយ៉ាងណាក៏ដោយក្រុមយក្សនៅ Ligue 1 នឹងត្រូវប្រកួតប្រជែងនឹងក្លឹប Barcelona ដែលមានបំណងចង់ចុះហត្ថលេខាលើកីឡាករព័រទុយហ្គាល់ដែលទំនងជាមានតម្លៃ ៥០លានផោន៕