Liverpool ប្តូរគោលដៅអ្នកចាត់ការបន្ទាប់ ដើម្បីកាន់ការងារនៅ Anfield

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Liverpool បានរាយការណ៍អំពីការចាប់អារម្មណ៍ក្នុងការតែងតាំងអ្នកចាត់ការ Arne Slot របស់ក្លឹប Feyenoord ជាគ្រូបង្វឹកបន្ទាប់មកជំនួសកន្លែងរបស់លោក Jurgen Klopp នៅចុងរដូវកាលនេះ។

ក្លឹបហង្សក្រហមបានរាយការណ៍អំពីការចរចាជាមួយគ្រូបង្វឹករូបនេះ ហើយឥឡូវនេះគ្រោងនឹងទាក់ទងគ្រូបង្វឹកសញ្ជាតិហូឡង់ម្តងទៀតនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ៕