មកដឹងពីតម្លៃខ្លួនរបស់ Alexander Isak

0

យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Barcelona បានកំណត់គោលដៅរបស់ខ្លួនលើខ្សែប្រយុទ្ធក្រុម Newcastle United កីឡាករ Alexander Isak។

កីឡាករ Isak ដែលមានវ័យ ២៤ឆ្នាំ កំពុងមានទម្រង់លេងដ៏ទាក់ទាញនៅក្នុងរដូវកាលនេះ ដោយបានស៊ុតបញ្ចូលទី ២១គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៤ដង។ ទម្រង់លេងដ៏ល្អរបស់គាត់នេះមិនត្រឹមតែទាក់ទាញចំណាប់អារម្មណ៍របស់ក្លឹប Arsenal នោះទេ ប៉ុន្តែក៏បានធ្វើអោយក្លឹប Barcelona ចាប់អារម្មណ៍ដូចគ្នា។ ដើម្បីកាត់បន្ថយបន្ទុកហិរញ្ញវត្ថុក្លឹប Newcastle អាចនឹងពិចារណាលក់កីឡាករ Isak ជាមួយនឹងតម្លៃផ្ទេរ ៩០ លានផោន (១១២លានដុល្លារ)។

ការចង់បាន Isak របស់ក្លឹប Barcelona គឺកើតចេញពីការស្វែងរកអ្នកស្នងតំណែងរបស់ខ្សែប្រយុទ្ធជើងចាស់ Robert Lewandowski។ ទោះបីជាយ៉ាងណាក៏ដោយក្លឹបយក្សនៅអេស្ប៉ាញកំពុងតែមានបញ្ហាផ្នែកហិរញ្ញវត្ថុ ដែលវាបានក្លាយជាឧបសគ្គដ៏ធំមួយក្នុងការផ្ទេរយកកីឡាករ Isak៕