យោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាកីឡាករ Bruno Guimaraes របស់ក្លឹប Newcastle United រំពឹងទុកថានឹងចាកចេញពីក្លឹបនៅទីផ្សាដោះដូររដូវក្តៅខាងមុខ។
ក្លឹបសារិកាព្រៃនឹងសម្រេចចិត្តអំពីអនាគតរបស់ខ្សែបម្រើរូបនេះក្រោយព្រឹត្តិការណ៍ Copa America។ មានក្លឹបធំៗនៅតំបន់អឺរ៉ុបដូចជា Manchester City, Manchester United, Liverpool និង Barcelona ដែលចង់ចុះហត្ថលេខាយកគាត់៕