យោងតាមការចេញផ្សាយរបស់ Kicker បានអោយដឹងថាក្លឹប Bayern Munich បាននឹងកំពុងសម្លឹងរកមើលអ្នកចាត់ការបណ្តោះអាសន្នសិន ដោយពួកគេមានផែនការក្នុងការរង់ចាំ Xabi Alonso ឫក៏ Jurgen Klopp នៅឆ្នាំ២០២៥។
ក្លឹបយក្សនៅអាឡឺម៉ង់មួយនេះបានរាយការណ៍អំពីការរៀបចំនៅបញ្ជីអ្នកចាត់ការដែលមកចូលរួមជាមួយក្លឹបក្នុងរយៈពេលខ្លី។ នៅក្នុងបញ្ជីនោះរួមមានលោក Lucien Favre គ្រូបង្វឹករបស់ក្លឹប Dortmund និងលោក Hansi Flick អតីតគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអាឡឺម៉ង់ និង Bayern៕