Barcelona ចង់បានខ្សែប្រយុទ្ធនៅអង់គ្លេស មកជំនួស Lewandowski

0

យោងតាមការចេញផ្សាយរបស់ The Sun បានអោយដឹងថាក្លឹប Barcelona បានរាយការណ៍អំពីការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធរបស់ក្លឹប​ Newcastle United កីឡាករ Aleksandar Isak ដោយពួកគេយកគាត់មកជំនួសកន្លែងរបស់ Robert Lewandowski នៅរដូវកាលក្រោយ។

តាមប្រភពដដែលបានអោយដឹងថា ក្លឹបយក្សនៅអេស្ប៉ាញបានធ្វើការតាមដានទៅលើខ្សែប្រយុទ្ធរូបនេះតាំងពីកំឡុងពេល Christmas ហើយតម្លៃខ្លួនរបស់គាត់ប្រមាណ ៩០លានផោន៕