អនាគតរបស់ Lucas Vazquez កំពុងស្រពិចស្រពិល

0

យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Lucas Vazquez បាននិយាយអំពីអនាគតគាត់ជាមួយនឹងក្លឹប Real Madrid ថា៖

«ខ្ញុំស្រឡាញ់ការប្រកួតអោយក្លឹប Real Madrid! វាដូចទៅនឹងសុបិន្ត។ អនាគតរបស់ខ្ញុំ? ខ្ញុំមិនដឹងអំពីវាទេនៅពេលនេះ ដោយខ្ញុំផ្តោទៅលើការប្រកួតក្នុងរដូវកាលនេះ»។

គួរបញ្ជាក់ថាកុងត្រារបស់កីឡាករ Vazquez នឹងផុតនៅខែមិថុនានេះ ខណៈខាងក្លឹប Real Madrid សង្ឃឹមថាអាចរក្សាគាត់អោយបន្តនៅក្លឹបទៀត ប៉ុន្តែនៅមិនទាន់មានការសម្រេចចិត្តណាមួយកើតឡើងនោះទេ៕