ក្លឹប Bayern បានបញ្ជាក់ថាកីឡាករ Jamal Musiala មិនមែនសម្រាប់លក់នៅរដូវក្តៅនេះទេ ហើយខាងក្លឹបនឹងមិនពិចារណាទៅលើសំណើរទាំងអស់ដែលចង់ផ្ទេរយកយុវជនរូបនេះ ស្របពេលដែលកំពុងមានព័ត៌មានចចាមអារ៉ាមជាមួយនឹងក្លឹប Manchester City។
ក្លឹប City បានរាយការណ៍អំពីការកំណត់គោលដៅរបស់ពួកគេទៅលើកីឡាករវ័យ២១ឆ្នាំ ប៉ុន្តែបើយោងតាមការចេញផ្សាយរបស់ Sky Germany បានអោយដឹងថាគាត់នឹងមិនត្រូវគេលក់នៅចុងបញ្ចប់នៃរដូវកាលនេះទេ។
ប្រភពដដែលបានបន្ថែមទៀតថា លោក Max Eberl នឹងបដិសេធរាល់ការដេញថ្លៃណាមួយសម្រាប់ខ្សែបម្រើប្រយុទ្ធរូបនេះ ហើយពួកគេចង់បន្តកិច្ចសន្យារបស់គាត់ ដែលនឹងផុតកំណត់នៅឆ្នាំ២០២៦៕