ក្លឹប Arsenal បានរាយការណ៍អំពីការសម្លឹងរកមើលការចំណាយប្រាក់ ១៦៥លានផោនសម្រាប់ផ្ទេរយកកីឡាករ Alexander Isak របស់ក្លឹប Newcastle United និងកីឡាករ Michael Olise របស់ក្លឹប Crystal Palace នៅរដូវក្តៅនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ The Guardian បានអោយដឹងថាខ្សែប្រយុទ្ធ Isak របស់ក្លឹប Newcastle ជាគោលដៅអទិភាពមួយរបស់ក្លឹបកាំភ្លើងធំ ប៉ុន្តែតម្លៃខ្លួនរបស់គាត់ប្រមាណ ១០០លានផោន ខណៈតម្លៃខ្លួនរបស់កីឡាករ Olise របស់ក្លឹប Crystal Palace មានតម្លៃប្រហែល ៦៥លានផោន។
បើយោងតាមការចេញផ្សាយរបស់ The Mirror ក៏បានបន្ថែមទៀតថាក្លឹបដែលស្ថិតនៅភាគខាងជើងទីក្រុងឡុងដ៍ក៏បានតាមដានទៅលើ ខ្សែប្រយុទ្ធ Viktor Gyokeres របស់ Sporting Lisbon និងកីឡាករ Benjamin Sesko របស់ក្លឹប RB Leipzig ស្របពេលដែលកីឡាករ Pedro Neto របស់ក្លឹប Wolves និងកីឡាករ Nico Williams របស់ Athletic Bilbao ក៏ស្ថិតក្នុងរ៉ាដារបស់ពួកគេផងដែរ៕