យោងតាមការចេញផ្សាយរបស់ Sky Sports News បានអោយដឹងថាក្លឹប Manchester United និងខ្សែបម្រើ Kobbie Mainoo មិនបានធ្វើការចរចាអំពីកុងត្រាថ្មីនោះទេ។
ប្រភពដដែលបានអោយដឹងថា ទាំងក្លឹប និង Mainoo មិនទាន់ធ្វើការចរចាទៅលើកុងត្រាថ្មី ពីលើកុងត្រាបច្ចុប្បន្ន។ ជាមួយនឹងកុងត្រា ៣ឆ្នាំដែលសល់របស់កីឡាករ Mainoo គឺមិនទាន់មានការចរចាទៅលើកុងត្រាថ្មីនោះទេ។
ទាំងក្លឹប United និងកីឡាករ Mainoo គឺផ្តោតទៅលើការប្រកួតដែលនៅសល់នៃរដូវកាលនេះ។ ក្លឹបប្តេជ្ញាក្នុងការស្វែងរកនៅកៅអីសម្រាប់ការប្រកួតតំបន់អឺរ៉ុប និងប្រជែងយកកន្លែងទៅវគ្គផ្ដាច់ព្រ័ត្រ FA Cup។ ដោយសារកត្តាទាំងនេះ ការចរចាទៅលើកុងត្រាមិនត្រូវបានរៀបចំនោះទេ៕