យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Barcelona បានបើកការពិភាក្សាជាមួយខ្សែបម្រើ Marc Casado ទៅលើកុងត្រារយៈពេលវែង។
ក្នុងនោះត្រូវបានគេដឹងថាការពិភាក្សា គឺធ្វើឡើងសម្រាប់កុងត្រារយៈពេល ៣ឆ្នាំ ដែលមានសុពលភាពដល់ខែមិថុនា ឆ្នាំ២០២៧។
ការចរចាត្រូវបានធ្វើឡើងមុនពេលកំណត់ដោយសារតែក្លឹប Barca ចាប់ទុកកីឡាករ Casado ជាផ្នែកមូយដ៏សំខាន់សម្រាប់ក្លឹបនាពេលបច្ចុប្បន្ន និងអនាគត៕