Liverpool កំណត់​អត្តសញ្ញាណ​កីឡាករ​ដែល​នឹង​មក​ជំនួស​តំណែង Salah

0

យោង​តាម​ការ​ចេញផ្សាយ​របស់ Fichajes បានអោយ​ដឹង​ថា​ក្លឹ​ប Liverpool បាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​តារា​ឆ្នើម​ក្លឹ​ប West Ham គឺ​កីឡាករ Mohammed Kudus ជា​ជម្រើស​មក​ជំនួស​កន្លែង​របស់ Mohamed Salah ប្រសិនជា​កីឡាករ​សញ្ជាតិ​អេ​ហ្ស៊ី​ប​រូប​នេះ​ចាកចេញ​នៅ​រដូវក្តៅ​ខាង​មុខ​។

កីឡាករ Salah មាន​ព័ត៌មាន​ចចាមអារ៉ាម​ក្នុង​ការ​ផ្ទេរ​ទៅ​កាន់ Saudi Pro League នៅ​រដូវ​កាល ២០២៤-២៥ ជាមួយនឹង​ក្លឹ​ប Al-Ittihad ដែល​បាន​រាយការណ៍​អំពី​ការ​ចង់​ចុះហត្ថលេខា​យក​តារា​ឆ្នើម​របស់​ក្លឹ​ប​ហង្ស​ក្រហម​៕