ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៣:៣០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ មានហេតុការណ៍បុរសជាជនសង្ស័យម្នាក់បានចូលទៅចាក់សម្លាប់ស្ត្រីម្នាក់ដល់ក្នុងផ្ទះ ហើយក៏បានអាករសម្លាប់ខ្លួនឯងតាមក្រោយ ដោយមិនដឹងមូលហេតុ។
ហេតុការណ៍មួយនេះកើតឡើងនៅចំនុចបុរីឈូកវ៉ា២ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ខណៈពេលនេះសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ នឹងបានធ្វើការស្រាវជ្រាវផងដែរ៕