នាយកប្រតិបត្តិរបស់ក្លឹប Shakhtar Donetsk លោក Sergei Palkin បានបញ្ជាក់ថាខ្សែបម្រើ Georgiy Sudakov ដែលត្រូវបានក្លឹប Arsenal, Manchester United, Manchester City និង Liverpool ចង់បាននោះ នឹងចាកចេញពីក្លឹបក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Palkin បាននិយាយថា៖ «ទីផ្សារដោះដូររដូវក្តៅនេះ គាត់មានឱកាសធំក្នុងការផ្លាស់ទៅក្លឹបធំៗមួយចំនួន។ ពួកយើងធ្លាប់ទទួលបានការទំនាក់ទំនងមួយចំនួនពីក្លឹបធំៗ ហើយខ្លះមិនបានចរចាជាមួយពួកយើងដោយផ្ទាល់នោះទេ ប៉ុន្តែមានអារម្មណ៍ដឹងអំពីស្ថានភាពក្នុងទីផ្សារដោះដូររដូវក្តៅ។ គាត់ប្រាកដជានឹងផ្លាស់ទៅក្លឹបកំពូលនៅអឺរ៉ុបនៅរដូវក្តៅនេះ។ នៅពេលដែលខ្ញុំទៅមើលការប្រកួតរវាង Chelsea និង Everton កាលពីថ្ងៃចន្ទ មានមនុស្សជាច្រើនបានសួរខ្ញុំអំពីកីឡាករ Sudakov»៕