ខ្សែប្រយុទ្ធវ័យក្មេង Nunes ទទួលបានការចាប់អារម្មណ៍ពីក្លឹបយក្សនៅអង់គ្លេស

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ O Globo បានអោយដឹងថាខ្សែប្រយុទ្ធវ័យក្មេង Gustavo Nunes របស់ក្លឹប Gremio បានទទួលបានការចាប់អារម្មណ៍ពីសំណាក់ City Football Group, Arsenal និង Liverpool។

ទោះបីជាយ៉ាងណាក៏ដោយ City Football Group បានបង្ហាញអំពីការឈានមុខគេក្នុងការប្រជែងយកកីឡាករ Nunes ជាមួយសំណើរតម្លៃផ្ទេរ ១៨លានផោននៅលើតុ។ ទោះបីជាពេលថ្មីៗនេះក្លឹប Gremio បានធ្វើការប្រម៉ូតកីឡាករ Nunes មកកាន់ឈុតធំ ហើយក្លឹបនៅប្រេស៊ីលមួយនេះបានបើកចំហពិចារណាទៅលើសំណើរសម្រាប់យុវជនវ័យ ១៨ឆ្នាំរូបនេះនៅទីផ្សារដោះដូរខាងមុខ។

កីឡាករ Nunes ដែលទទួលបានការតាមដានដោយក្លឹបនៅតំបន់អឺរ៉ុប ហើយគាត់បានបង្ហាញនៅសមត្ថិភាពដ៏ទាក់ទាញដោយអាចស៊ុតបញ្ចូលទីបាន ១គ្រាប់ ក្នុងការបង្ហាញខ្លួន ១១ដងអោយក្លឹប Gremio៕