បាត់ដំបង៖ កាលពីថ្ងៃទី១០ ខែ មេសា ឆ្នាំ ២០២៤ អនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុ ជាតិ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបាត់ ដំបង ផងនោះ ឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរង ផែនការ ងារនគរបាលព្រហ្មទណ្ឌ លោក វរ សេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរ បាលព្រហ្មទ័ណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំកម្លាំងក្រុម អន្តរាគមន៍បង្ការ បង្ក្រាប សហ ការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដែលដឹកនាំដោយលោក វរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ បានចុះប្រតិបត្តិការ អនុវត្តដីកាបញ្ជាឱ្យចូលខ្លួនលេខ១៧,១៨ /២៤ ដ.ប.ខ របស់លោក ទុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបង ពាក់ព័ន្ធករណី ប៉ុនប៉ងឃាតកម្ម ( មិនបានសម្រេច ) ប្រព្រឹត្តិនៅចំណុចភូមិសុភី១ សង្កាត់ រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៤ ដែលជាផ្ទះរបស់ជនរងគ្រោះឈ្មោះ កែវ ឌាំង ភេទប្រុស អាយុ ៤០ ឆ្នាំ ។

*ជាលទ្ធផល បាននាំខ្លួនជនស ង្ស័យចំនួន ០៣ នាក់គឺ៖
១-ឈ្មោះ សុខ ប៊ុនធឿន ហៅ បៀវ ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិ អូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ( ជាអ្នកធ្វើសកម្មភាពផ្ទាល់ )
២-ឈ្មោះ ទួន ហាក់ហួត ហៅ តួ ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ( ជាអ្នកផ្សំគំនិត )
៣-ឈ្មោះ ឡៅ ផេងអាន ភេទប្រុ ស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ( ជាអ្នក កាន់កាប់អាវុ-ធដោយខុសច្បាប់ និង រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន) ។
*វត្ថុតាងដកហូតរួមមាន ៖
– រថយន្ត ០១ គ្រឿង
– អាវុធខ្លី ចំនួន ០២ ដើម

សូមជម្រាបជូនថាកាលពីយប់ថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៤វេលា ម៉ោងប្រមាណ០២និង០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ខែ មីនា ឆ្នាំ ២០២៤ មានជនសង្ស័យ មិនស្គាល់អត្តសញ្ញាណបាន ប្រើប្រាស់អាវុធ បាញ់ ចំ នួន ០៦គ្រាប់ ចូលទៅក្នុងលំនៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ កែវ ឌាំង ភេទប្រុ ស អាយុ៤១ឆ្នាំ មានទីលំ នៅ ភូមិសូភី១សង្កាត់រតនះ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ខណៈជនរងគ្រោះសម្រាកនៅខាងក្នុងផ្ទះ តែជាសំណាងគ្រាប់កាំភ្លើងមិន បានបង្កឱ្យមានមនុស្សក្នុងលំនៅ ដ្ឋាននេះរងគ្រោះថ្នាក់នោះទេគ្រាន់តែធ្លុះធ្លាយទ្វារផ្ទះពីខាងមុខតែប៉ុណ្ណោះ។

ផ្តើមពីបញ្ហានេះលោកឧត្តមសេនី យ៍ទោ សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំ បង បានដាក់បទបញ្ជាដល់ផែនជំនាញ និងអធិការនគរបាលក្រុង បាត់ដំបង ធ្វើការស្រាវជ្រាវជាបន្ទាន់ លើករណីនេះ រហូតដល់ការកំ ណត់មុខសញ្ញាបាននិងឈានដល់ ការឃាត់និងនាំខ្លួនតាមដីកាតែម្តង ។
តាមការសាកសួរពីសមត្ថកិច្ច ជន សង្ស័យខាងលើបានឆ្លើយសារ ភាពថា ពួកគេពិតជាបានធ្វើសកម្មភាព ដោយ អាវុ-ធខ្លីបាញ់ទៅលើ លំនៅដ្ឋានរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយមូលហេតុដែលឈានដល់ការ ធ្វើសកម្មភាពបែបនេះគឺដោយសារ តែរឿងគំនុំ។

ពេលនេះជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចបានរៀបចំកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី ច្បាប់ហើយ៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
