លោក Ruben Amorim ចេញមកនិយាយរឿងផ្ទេរទៅកាន់ Liverpool

0

បរទេស៖ លោក Ruben Amorim អ្នកចាត់ការទូទៅរបស់ Sporting បានច្រានចោលពាក្យចចាមអារ៉ាមដែលផ្សារភ្ជាប់គាត់ជាមួយនឹងការផ្លាស់ទៅ Liverpool ។

លោក Amorim បានចេញនៅសេចក្តីថ្លែងការណ៍មួយថា៖ “ខ្ញុំមិបានជួបខាងក្លឹប Liverpool ដើម្បីធ្វើការសម្ភាសនោះទេ ហើយក៏គ្មានការព្រមព្រៀងណាមួយដែរ វាជារឿងមិនពិត”។ គាត់បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់គាត់ចំពោះក្លឹប Sporting ដោយបញ្ជាក់ថា៖ “ខ្ញុំជាគ្រូបង្វឹកក្លឹប Sporting ខ្ញុំចង់ឈ្នះនៅទីនេះ ហើយខ្ញុំក៏មិនបានជួបក្លឹបណាមួយដែរ។ គ្មានការព្រមព្រៀងណាមួយកើតឡើងនោះទេ”។

លោក Amorim បានសម្តែងការខកចិត្តជាមួយនឹងពាក់ចចាមអារ៉ាមទាំងនេះ៖ “ឈប់ជាមួយនឹងរឿងនេះ។ នេះជាលើកចុងក្រោយដែលខ្ញុំនិយាយអំពីអនាគតខ្ញុំ”។

ការបដិសេធរបស់អ្នកចាត់ការ Sporting កើតឡើងចំពេលមានរបាយការណ៍ដែលបង្ហាញថា Liverpool មានកិច្ចព្រមព្រៀងពាក្យសំដីរួចហើយជាមួយលោក Amorim៕