លោក Guardiola បង្ហាញ​ក្តី​កង្វល់​មុន​ពេល​ប្រកួត​ជាមួយ Real Madrid

0

យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​លោក Guardiola បាន​និយាយ​អំពី​ការ​ប្រកួត​ជាមួយ​ក្លឹ​ប Real Madrid នៅ Champions League ថា​៖

«​កីឡាករ​ដែល​ល្អ​អាច​ចាប់ Vinicius បាន​គឺ Walker ប៉ុន្តែ​គាត់​បាន​ជួប​បញ្ហា​របួស​ពេល​ហ្វឹកហាត់​ហើយ​។ ពួក​យើង​ត្រូវ​ស្វែងរក​នៅ​ដំណោះស្រាយ​។ កីឡាករ Gvardiol មក​ជាមួយ​ពួក​យើង ប៉ុន្តែ​គាត់​មិន​ទាន់​ច្បាស់​ថា​អាច​ចូលរួម​ប្រកួត​បាន​ដែរ ឬទេ​»​។

គួរ​បញ្ជាក់​ថា​កីឡាករ Kyle Walker និង Nathan Ake មិន​បាន​ធ្វើ​ដំណើរ​ជាមួយ​ក្រុម Man City ទៅ​កាន់​អេ​ស្ប៉ា​ញ ដើម្បី​ប្រកួត​ជាមួយ Real Madrid នោះ​ទេ​៕