យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Timo Werner មានការសប្បាយចិត្តក្នុងការបន្តស្នាក់នៅជាមួយក្លឹប Spurs ហើយពេលនេះគាត់ត្រូវរង់ចាំខាងក្លឹបធ្វើការសម្រេចចិត្តជាមួយជម្រើសទិញផ្តាច់ក្នុងតម្លៃ ១៧លានអឺរ៉ូ។
កីឡាករ Werner បាននិយាយថា៖ «ខ្ញុំរីករាយនឹងវាខ្លាំងណាស់។ ការលេងជាមួយក្រុមនេះ មិត្តរួមក្រុមទាំងនេះ ក្នុងស្ទាយនេះ និងក្នុងកីឡដ្ឋាននេះ… ខ្ញុំចូលចិត្តនៅទីនេះ»៕