មាន​ក្លឹ​ប​មួយ​ផ្សេង​ពី Man Utd ចង់បាន​លោក Potter

0

ក្លឹ​ប Ajax នៅ​តែ​ស្ថិត​នៅ​ក្នុង​ការ​ស្វែងរក​គ្រូបង្វឹក​ថ្មី បន្ទាប់​ពី​បាន​បញ្ឈប់​លោក Maurice Steijn ក្នុង​ខែតុលា ឆ្នាំ​២០២៣​។ ហើយ​នៅ​ពេល​នេះ​លោក John van’t Schip បាន​ដើរតួ​ជា​គ្រូបង្វឹក​បណ្តោះអាសន្ន​ចាប់តាំងពី​ពេល​នោះ​មក ។

ក្លឹ​ប Ajax បាន​ចាញ់​ក្លឹ​ប Feyenoor កាលពី​លើក​មុន និង​បាន​ធ្លាក់​ចេញពី Europa League ក្រោយ​ចាញ់​ក្លឹ​ប Aston Villa ក្នុង​លទ្ធផល ៤​ទល់​នឹង​០​។

បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Sky Sports បានអោយ​ដឹង​ថា​អតីត​គ្រូបង្វឹក​របស់​ក្លឹ​ប Chelsea និង Brighton លោក Potter កំពុង​ក្លាយជា​បេក្ខភាព​នាំមុខ​គេ​ក្នុង​ការ​ទទួលយក​តំណែង​សម្រាប់​ក្លឹ​ប​នៅ​ទីក្រុង Amsterdam ។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា លោក Potter មិន​ទាន់​ទទួល​បានការ​ងារ​ថ្មី​នោះ​ទេ ក្រោយ​គាត់​ត្រូវ​បាន​បណ្តេញ​ចេញពី​ទឹកដី Stamford Bridge កាលពី​ខែមេសា ឆ្នាំ​២០២៣​។

បុរស​វ័យ ៤៨​ឆ្នាំ​រូប​នេះ ក៏​បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​ដែល​ក្លឹ​ប Manchester United ចាប់អារម្មណ៍​ចង់បាន​ផង​ដែរ ខណៈ​ពួក​គេ​កំពុង​តែ​មើល​នៅ​ការ​ដឹកនាំ​របស់​លោក Erik ten Hag៕