យោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាក្លឹបនៅ Saudi Pro League កំពុងសម្លឹងឃើញការផ្ទេរយកខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លឹប Chelsea នៅរដូវក្តៅនេះ។
ក្លឹបតោខៀវចង់លក់ខ្សែប្រយុទ្ធប៊ែលហ្សិករូបនេះជាអចិន្ត្រៃយ៍តែម្តង ខណៈពេលនេះគាត់កំពុងលេងខ្ចីជើងនៅក្លឹប AS Roma។ អ្នកតំណាង Saudi PIF បានរាយការណ៍អំពីការបញ្ចុះបញ្ចូឡកីឡាករខាងលើ ក៏ដូចជាក្លឹបនៅ Premier League ដូចគ្នា៕