តើ Pep នឹង​ដាក់​អ្នកចាំទី​រូប​ណា​ក្នុង​ជំនួប​ទល់​នឹង Real Madrid​?

0

យោង​តាម​ការ​ចេញផ្សាយ​របស់​លោក Fabrizio Romano បានអោយ​ដឹង​ថា​លោក Pep Guardiola បាន​និយាយ​ដល់​រឿង​ជម្រើស​អ្នកចាំទី​សម្រាប់​ការ​ប្រកួត Champions League ជាមួយនឹង​ក្លឹ​ប Real Madrid ថា​៖

«​អ្នកចាំទី Ederson ឬ Ortega ដែល​ត្រូវ​លេង​ទល់​នឹង​ក្លឹ​ប Real Madrid​? ខ្ញុំ​ត្រូវ​តែ​គិត​អំពី​វា​ព្រោះ​កីឡាករ Ederson បាន​វិល​ត្រលប់​មក​ភាព​ជា​សះស្បើយ​ពី​បញ្ហា​របួស​ហើយ និង​មាន​អារម្មណ៍ល្អ​។ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​សម្រេចចិត្ត ទៅ​លើ​ភាព​ខ្វះចន្លោះ​។ ប៉ុន្តែ​ពួក​យើង​ពិតជា​ពេញចិត្ត​ចំពោះ​ទម្រង់​លេង​របស់ Stefan ហើយ​ជា​អ្នកចាំទី​ពិសេស​ម្នាក់​»៕