យោងតាមការចេញផ្សាយរបស់ HITC បានអោយដឹងថាក្លឹប Chelsea បានចេញមកប្រជែងជាមួយនឹងក្លឹប Newcastle United និង Aston Villa ដើម្បីធានាអោយបាននូវការចុះហត្ថលេខាយកខ្សែការពារ Max Kilman របស់ក្លឹប Wolves នៅទីផ្សារដោះដូរបន្ទាប់។
ខណៈពេលដែលកុងត្រារបស់ Thiago Silva នឹងផុតនៅចុងរដូវកាលនេះ ដូច្នេះក្លឹបតោខៀវត្រូវស្វែងរកខ្សែការពារកណ្តាលថ្មីមកជំនួសកន្លែងរបស់កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ៕