Sofyan Amrabat ត្រៀមខ្លួនត្រលប់ទៅក្លឹបចាស់វិញ

0

យោងតាមការចេញផ្សាយរបស់លោក Rudy Galetti បានអោយដឹងថាខ្សែបម្រើ Sofyan Amrabat ត្រៀមខ្លួនរួចរាល់ក្នុងការវិលត្រឡប់ទៅកាន់ក្លឹប​ Fiorentina វិញសម្រាប់រដូវក្តៅខាងមុខ ដោយក្លឹប Manchester United មិនមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាយករូបគាត់ជាអចិន្ត្រៃយ៍នោះទេ។

កីឡាករសញ្ជាតិម៉ារុកដែលមកចូលរួមជាមួយនឹងក្លឹបបិសាចក្រហមក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវក្តៅមុន មិនអាចទទួលបានការចាប់អារម្មណ៍ពីលោក Erik ten Hag នោះទេ ហើយគាត់នៅតែស្ថិតនៅក្រៅជម្រើសរបស់ក្លឹបស្ទើរតែពេញមួយរដូវកាល៕