នាយក្លឹប Bayern រំលឹកដល់អតីតគ្រូបង្វឹកចាស់រូបនេះ

0

បរទេស៖ លោក Christoph Freund នាយកក្លឹប Bayern Munich បានធ្វើការបញ្ជាក់ថាក្លឹបកំពុងពិភាក្សាក្នុងការតែងតាំងគ្រូបង្វឹកថ្មីសម្រាប់រដូវកាល ២០២៤-២៥ខាងមុខ។

គាត់បានប្រាប់ទៅកាន់ Sky Sports ថា៖ “ពួកយើងកំពុងពិភាក្សាក្នុងការស្វែងរកនៅគ្រូបង្វឹកថ្មី។ លោក Nagelsmann ធ្លាប់ដឹកនាំក្រុមនេះម្តងរួចហើយ ដូច្នេះវាជាករណីពិសេស។ ខ្ញុំជឿជាក់លើ Julian យ៉ាងខ្លាំង។ ប៉ុន្តែក៏មានគ្រូបង្វឹកផ្សេងទៀតដែលខ្ញុំមានការជឿជាក់ដូចគ្នា។ វាជារឿងសំខាន់ដែលយើងត្រូវធ្វើរឿងដ៏ត្រឹមត្រូវមួយ”៕