ច្បាស់ហើយអំពីអនាគត Ansu Fati ជាមួយ Barca

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Ekrem Konur ជាអ្នកសារព័ត៌មានកីឡាម្នាក់បានអោយដឹងថាក្លឹប Barcelona បានបញ្ជាក់ំអពីការត្រៀមក្នុងការលក់កីឡាករ Ansu Fati ជាអចិន្ត្រៃយ៍នៅរដូវក្តៅនេះ ហើយបានទាមទារនៅតម្លៃប្រមាណ ៤០លានអឺរ៉ូ។

កីឡាករ Fati ដែលឥលូវនេះកំពុងលេងខ្ចីជើងនៅក្លឹប Brighton ប៉ុន្តែក្លឹបនៅ Premier League មួយនេះមិនទំនង់ក្នុងការចុះហត្ថលេខាយកគាត់សម្រាប់រដូវកាលក្រោយនោះទេ ដោយគាត់បានបរាជ័យសម្រាប់អ្វីដែលក្លឹបបានរំពឹងទុក៕