ក្លឹប Manchester United បានធ្វើការផ្ទេរដ៏សំខាន់មួយដោយផ្តល់នៅកិច្ចសន្យាអាជីពជាលើកដំបូងសម្រាប់បងប្អូនភ្លោះ Jack និង Tyler Fletcher។ បងប្អូនបង្កើតដែលមានវ័យ ១៧ឆ្នាំរូបនេះជាកូនប្រុសរបស់អតីតខ្សែបម្រើ Darren Fletcher របស់ក្លឹប Manchester United។
Jack និង Tyler ដែលពីមុនធ្លាប់លេងអោយក្លឹប Manchester City បានធ្វើអោយមានការចាប់អារម្មណ៍អំពីសំណាក់បុគ្គលិកគ្រូបង្វឹករបស់ក្លឹប Man Utd ចាប់តាំងពីពួកគេមកដល់ទីនេះកាលពីឆ្នាំទៅ។ នៅពេលនេះក្លឹបបានផ្តល់នូវរង្វាន់សម្រាប់ពួកគេ ដែលជាកុងត្រាអាជីពមួយ។
កីឡាករ Jack Fletcher ដែលបច្ចុប្បន្នបានលេងអោយក្រុមយុវជនជម្រើសជាតិអង់គ្លេស ខណៈបងប្រុសរបស់គាត់ Tyler Fletcher បានសម្រេចចិត្តជ្រើសរើសលេងតំណាងអោយប្រទេសស្កុតឡេន ដែលជាស្រុកកំណើតរបស់ឪពុករបស់ខ្លួន៕