ជាមួយនឹងការចុះហត្ថលេខារបស់កីឡាករ Kylian Mbappe មកកាន់ Real Madrid អាចមើលឃើញថាកីឡាករ Vinicius Junior អាចនឹងចាកចេញ ស្របពេលមានក្លឹបជាច្រើនដែលចាប់អារម្មណ៍លើកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ។
នេះបើយោងតាមការចេញផ្សាយរបស់ El Debate បានអោយដឹងថាកីឡាករ Vinicius Jr. កំពុងតែស្ថិតនៅក្រោមការតាមមើលពីសំណាក់ក្លឹប Chelsea, Liverpool និង PSG ដែលក្លឹបទាំងនេះមានឆន្ទៈក្នុងការចំណាយប្រាក់យ៉ាងច្រើនក្នុងការចុះហត្ថលេខាយកគាត់នារដូវក្តៅខាងមុខ។ ក្រុមដែលបានរៀបរាប់ខាងលើមានឆន្ទៈក្នុងការទាញយកអត្ថប្រយោជន៍ពីការមកដល់របស់កីឡាករ Mbappe ក្នុងការផ្ទេរយកតារាឆ្នើមសញ្ជាតិប្រេស៊ីល ដោយពួកគេគិតថាអាចនឹងមានការប៉ះទង្គិចគ្នានៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់។
ដូច្នេះហើយក្លឹប PSG និងក្រុមខ្លាំង Premier League ទាំងពីរនឹងសុខចិត្តផ្តល់ឱ្យកីឡាករ Vinicius នូវច្រកចេញជាមួយនឹងការសំណើរតម្លៃ ២០០លានអឺរ៉ូ៕