Man Utd ត្រៀម​លុយ ១០០​លាន​អឺ​រ៉ូ ដើម្បី​ផ្ទេរ​យក​ខ្សែបម្រើ​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់

0

ក្លឹ​ប Man Utd កំពុង​មាន​ព័ត៌មាន​ចចាមអារ៉ាម​ក្នុង​ការ​ផ្ទេរ​យក​កីឡាករ​វ័យ ១៩ ខណៈ​មើលទៅ​ជា​ប្រធានបទ​ដល់​ក្តៅ​សម្រាប់​ទីផ្សារ​ដោះ​ដូរ​រដូវក្តៅ​នេះ​។ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់ Record បានអោយ​ដឹង​ថា​ក្លឹ​ប​បិសាច​ក្រហម បាន​បញ្ជូន​ក្រុមការងារ​តាមដាន​ទៅ​មើល​ការ​ប្រកួត​របស់​កីឡាករ​រូប​នេះ​ជា​ច្រើន​ប្រកួត​មក​ហើយ ហើយ​ចុង​ក្រោយ​គឺ​ការ​ប្រកួត​រវាង Benfica ជាមួយនឹង Sporting កាលពី​យប់​ថ្ងៃ​អង្គា​រ៍​។

ប្រភព​ដដែល​បានអោយ​ដឹង​ថា​ការ​យក João Neves មក​ក្នុង​គោលបំណង ដើម្បី​អោយ​លេង​ចាប់ដៃ​គូរ​ជាមួយនឹង​មិត្ត​រួម​ក្រុម​ជម្រើសជាតិ Fernandes ដើម្បី​បង្កើត​ជា​ដៃគូរ​ដ៏​រឹង​មាំ​នៅ​ក្នុង​តំបន់​បម្រើ​។

តាម​ប្រភព​របស់ Record បាន​បន្ថែម​អោយ​ដឹង​ថា​ក្លឹ​ប​នៅ Premier League មួយ​នេះ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​កីឡាករ Neves ហើយ​អាច​នឹង​ត្រៀម​នូវ​កញ្ចប់​ថវិកា​យ៉ាងច្រើន​សម្រាប់​ផ្ទេរ​យក​គាត់​ទៀត​ផង​។

ក្លឹ​ប​បិសាច​ក្រហម​បាន​រាយការណ៍​ថា​ការ​ចុះហត្ថលេខា​យក​ខ្សែបម្រើ​ជា​អ​ទិ​ភាព​ចំបង​របស់​ក្លឹ​ប​នា​រដូវក្តៅ​នេះ ហើយ​ក្លឹ​ប​ត្រៀម​ប្រាក់​ប្រមាណ ១០០​លាន​អឺ​រ៉ូ ដើម្បី​ចុះហត្ថលេខា​យក Neves​។ របាយការណ៍​ដដែល​បានអោយ​ដឹង​ថា​ក្លឹ​ប Man Utd អាច​មាន​ឆន្ទៈ​ក្នុង​ការ​ចំណាយ​លើស ១០៥​លាន​អឺ​រ៉ូ​ទៀត ដែល​ច្រើន​ជា​កំណត់​ត្រា​ដែល​ក្លឹ​ប​បាន​ផ្ទេរ​យក Pogba ក្នុង​ឆ្នាំ​២០១៦​។

ខណៈ​ពេល​ដែល Man Utd ចង់​ចុះហត្ថលេខា​យក​កីឡាករ Neves ខាង​ក្លឹ​ប Benfica បាន​កំណត់​នៅ​តម្លៃ​ដ៏​ខ្ពស់​មួយ​សម្រាប់​កីឡាករ​រូប​នេះ​។ ហើយ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​ប្រហែល ១២០​លាន​អឺ​រ៉ូ ដែល​ជា​តម្លៃ​ដែល​ក្លឹ​ប​មួយ​នេះ​ចង់បាន​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក្លឹ​ប Man Utd អាច​នឹង​ប្រើប្រាស់​យុវជន Alvaro Carreras ដែល​កំពុង​លេង​ខ្ចី​ជើង​នៅ​ក្លឹ​ប Lisbon ជា​ផ្នែក​មួយ​នៃ​ការ​ផ្ទេរ​នេះ ដើម្បី​អាច​បញ្ចុះតម្លៃ​ខ្លះ​៕