ជាមួយនឹងការមកដល់របស់ Sri Jim Ratcliffe ក្នុងនាមជាសហម្ចាស់ក្លឹប Manchester United នឹងមានបំណងចង់កសាងក្រុមរបស់ពួកគេឡើងវិញ នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខ។ ពួកគេបានរាយការណ៍អំពីការរៀបចំនៅបញ្ជីខ្សែការពារដែលក្លឹបចង់បាន សម្រាប់មកពង្រឹងនៅតំបន់ការពាររបស់ខ្លួនសម្រាប់រដូវកាល ២០២៤/២៥។
នេះបើយោងតាមការចេញផ្សាយរបស់ Daily Mail បានអោយដឹងថាក្លឹបបិសាចក្រហមបានសម្លឹងឃើញការផ្ទេរខ្សែការពារ Jarrad Branthwaite របស់ក្លឹប Everton, ខ្សែការពារវ័យ ១៨ឆ្នាំ Aaron Anselmino របស់ក្លឹប Boca Juniors និងខ្សែការពារវ័យ ១៩ឆ្នាំ Mikayil Faye របស់ក្លឹប Barcelona B។ ក្លឹបយក្សនៅ Premier League មួយនេះនឹងចុះហត្ថលេខាយកកីឡាករយ៉ាងហោចណាស់ម្នាក់ ក្នុងចំណោមបេក្ខភាពទាំងនេះ។
ស្រដៀងគ្នាទៅនឹងទីផ្សារដោះដូររដូវក្តៅមុន ក្លឹប Man Utd បានកំណត់ការចំណាយប្រាក់តែ ១០០លានផោនប៉ុណ្ណោះ ដោយសារតែច្បាប់ FFP។
ក្រុមរបស់លោក Erik ten Hag នឹងត្រូវជួបប្រកួតបន្ទាប់ជាមួយនឹងក្លឹប Chelsea ក្នុងក្របខណ្ឌ Premier League នៅទឹកដី Stamford Bridge នៅថ្ងៃព្រហស្បត្តិ៍៕