លោក Eddie Howe បញ្ជាក់​ពី​អនាគត​របស់ Alexander Isak នៅ Newcastle

0

លោក Eddie Howe បាន​បញ្ជាក់​ថា​ខ្សែប្រយុទ្ធ Alexander Isak របស់​ក្លឹ​ប Newcastle មិនមែន​សម្រាប់​លក់​នោះ​ទេ​នៅ​កំឡុង​ពេល​ទីផ្សារ​ដោះ​ដូរ​រដូវក្តៅ​។

គេ​រំពឹង​ថា​ការ​លក់​ខ្សែប្រយុទ្ធ​ស៊ុ​យ​អែ​ត​អាច​នឹង​កើតឡើង ដោយសារ​តែ​ក្លឹ​ប Newcastle ត្រូវការ​រក្សា​ស្ថេ​រ​ភាព​ហិរញ្ញវត្ថុ​របស់​ខ្លួន សម្រាប់​ច្បាប់​ប្រាក់​ចំណេញ និង​និរន្តរភាព​។

លោក Howe បាន​និយាយ​ថា​៖ «​គាត់​ជា​កីឡាករ​ដែល​មាន​ទេព​កោសល្យ​ម្នាក់ ហើយ​ក្លឹ​ប Newcastle មិន​ចង់​បាត់បង់​គាត់​នោះ​ទេ​។ គាត់​ពិតជា​អស្ចារ្យ​ណាស់​នៅ​ក្នុង​ការ​ប្រកួត​កាលពី​ថ្ងៃ​សៅរ៍​»៕