លោក Luis Enrique គ្រូបង្វឹកក្លឹប PSG បានបង្ហាញអំពីការសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការប្តូរកីឡាករ Kylian Mbappe ចេញក្នុងអំឡុងពេលជ័យជម្នះ ២-០ កាលពីយប់ថ្ងៃអាទិត្យទល់នឹងក្លឹប Marseille។ ខ្សែប្រយុទ្ធសញ្ជាតិបារាំងមានការខកចិត្តចំពោះការសម្រេចចិត្តរបស់លោក Enrique ដែលប្តូរគាត់ចេញជំនួសដោយកីឡាករ Goncalo Ramos នៅនាទីទី ៦៥បន្ទាប់ពីក្រុម PSG នៅសល់កីឡាករតែ ១០នាក់។
លោក Luis Enrique បាននិយាយថា៖ «វាជាសម្លេងដដែលរាល់សប្តាហ៍… វាធុញណាស់។ ខ្ញុំជាអ្នកគ្រប់គ្រង ខ្ញុំធ្វើការសម្រេចចិត្តជារៀងរាល់ថ្ងៃ រាល់សប្តាហ៍។ ខ្ញុំនឹងធ្វើដូចគ្នារហូតដល់ថ្ងៃចុងក្រោយរបស់ខ្ញុំនៅប៉ារីស។ ខ្ញុំតែងតែព្យាយាម ស្វែងរកដំណោះស្រាយដ៏ល្អបំផុតសម្រាប់ក្រុមរបស់ខ្ញុំ។ ទោះបីជាអ្នកមិនយល់ពីការសម្រេចចិត្តរបស់ខ្ញុំក៏ដោយ ក៏ខ្ញុំមិនខ្វល់ដែរ។ ខ្ញុំមិនខ្វល់អ្វីទាំងអស់»៕