យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាក្លឹប Real Madrid មានការជឿជាក់ថានឹងអាចឈានដល់ការព្រមព្រៀងលើកុងត្រាថ្មីជាមួយនឹងអ្នកចាំទី Andriy Lunin។
ក្លឹប Real Madrid ចង់អោយអ្នកចាំទី Lunin បន្តស្នាក់នៅ ហើយគាត់ក៏ជាផ្នែកមួយនៃគម្រោងរបស់ក្លឹបដែរ បើទោះបីជាពួកគេកំពុងរង់ចាំអ្នកចាំទីដៃទីមួយ Courtois បង្ហាញមុខម្តងទៀតនៅរដូវកាលក្រោយ។ សំណើរកុងត្រាថ្មីនេះបានរៀបចំរួចកាលពី ២សប្តាហ៍មុនមកម្ល៉េះ៕