ខ្សែប្រយុទ្ធ Dani Olmo ក្លាយជាគោលដៅរបស់ក្លឹបជាច្រើននៅអឺរ៉ុប

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់ The Daily Mail បានអោយដឹងថាខ្សែប្រយុទ្ធ Dani Olmo របស់ក្លឹប RB Leipzig បានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ក្លឹបយក្ស Manchester United និង Real Madrid។

ជាមួយនឹងការស៊ុតបញ្ចូលទី ៧គ្រាប់ និងបញ្ជូនបានល់ ៤ដង ក្នុងការបង្ហាញខ្លួន ១៩ប្រកួត ដែលបង្ហាញថាកីឡាករ Olmo មានទម្រង់លេងយ៉ាងល្អសម្រាប់ក្លឹប RB Leipzig។

កុងត្រារបស់ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញមានលក្ខខណ្ឌផ្តាច់កុងត្រា ដែលមានតម្លៃ ៦០លានអឺរ៉ូ ដែលមានសុពលភាពដល់ឆ្នាំ២០២៧ ធ្វើអោយគាត់ក្លាយជាប្រធានបទយ៉ាងក្តៅសម្រាប់ការផ្ទេរនាទីផ្សាដោះដូរខាងមុខ។

ក្រៅពីនេះ ក្លឹប Manchester United និង Real Madrid នឹងក្លឹបកំពូលផ្សេងទៀតដូចជា Manchester City, Chelsea និង Tottenham បានបង្ហាញចំណាប់អារម្មណ៍ទៅលើកីឡាករ Olmo កាលពីពេលកន្លងមក។ ក្លឹប Barcelona ដែលជាកន្លែងដែលកីឡាករ Olmo ចាប់ផ្តើមអាជីពក្នុងយុវជន ក៏បានចាប់អារម្មណ៍ផងដែរ ប្រសិនជាស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេមានភាពប្រសើរឡើង៕