លោក Rangnick ក្លាយជាគោលដៅរបស់ក្លឹបនៅអាឡឺម៉ង់

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់លោក Florian Plettenberg បានអោយដឹងថាក្លឹប Bayern បានទទួលការបដិសេធអំពីលោក ​Xabi Alonso សម្រាប់តំណែងគ្រូបង្វឹកបន្ទាប់ពីលោក Tuchel ហើយនៅពេលក្លឹប​ Bayern ក៏បានពិភាក្សាជាមួយនឹងបេក្ខភាពផ្សេងទៀតដូចគ្នា។

ក្លឹប Bayern គឺមានជម្រើសបេក្ខភាពកាន់តែតិចទៅ ខណៈក្នុងនោះក៏មានលោក De Zerbi និងលោក Nagelsmann ផងដែរ។ ក្នុងនោះអតីតគ្រូបង្វឹកក្លឹប Manchester United លោក Rangnick ក៏បានធ្វើការពិភាក្សាផងដែរ។ គាត់ក៏ជាគ្រូបង្វឹកដែលមានឥទ្ធិពលម្នាក់ ប៉ុន្តែមិនមែជាជម្រើសអទិភាពរបស់ក្លឹប Bayern នោះទេ។

គួរបញ្ជាក់ថាក្លឹប Bayern នឹងប្រកាសអំពីគ្រូបង្វឹកថ្មីរបស់ខ្លួននៅខែមេសាខាងមុខ៕