យោងតាមការចេញផ្សាយរបស់លោក Fabrizio Romano បានអោយដឹងថាកីឡាករ Davies មិនចុះហត្ថលេខាទៅលើកុងត្រាថ្មីជាមួយក្លឹប Bayern នៅពេលនេះទេ ខណៈខាងក្លឹប Real Madrid កំពុងតាមដានទៅលើស្ថានភាពនេះ។
កីឡាករនឹងធ្វើការសម្រេចចិត្តនៅសប្តាហ៍ក្រោយ ប៉ុន្តែស្ថានភាពហាក់មានការតានតឹង។ ប្រសិនជាគ្មានការព្រមព្រៀងទៅលើកុងត្រាថ្មីនោះទេ កីឡាករ Davies នឹងចាកចេញនៅរដូវក្តៅនេះដោយគ្មានតម្លៃខ្លួន។
សម្រាប់ខាងក្លឹបយក្សនៅអេស្ប៉ាញ Real Madrid វិញ បានត្រៀមខ្លួនក្នុងការចូលចរចាជាមួយនឹងក្លឹប Bayern អំពីការបើកការដេញថ្លៃសម្រាប់កីឡាករខាងលើ៕