យោងតាមការចេញផ្សាយរបស់ ESPN បានអោយដឹងថាកីឡាករ Kalvin Phillips កំពុងតែឈានទៅដល់ការចាកចេញពី Manchester City នៅចុងបញ្ចប់នៃរដូវកាលនេះ។
កីឡាករ Phillips ដែលមានវ័យ ២៨ឆ្នាំ បានព្យាយាមស្តារអាជីពរបស់គាត់ និងចង់ទទួលបានឱកាសលេងក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ព្រឹត្តិការណ៍ Euro 2024 ដោយផ្ទេរទៅកាន់ក្លឹប West Ham United ក្នុងលក្ខខណ្ឌខ្ចីជើងនាខែមករា។
ទោះបីជាយ៉ាងណាក៏ដោយការតស៊ូក្រោយផ្ទេរទៅកាន់ក្លឹបនៅទីក្រុងឡុងដ៍ បានចោទជាការសង្ស័យសម្រាប់អនាគតរបស់គាត់។ ក្រោយមានការអះអាងពីសំណាក់ក្លឹប Man City ថាកីឡាករ Phillips នៅតែស្ថិតនៅក្នុងផែនការរបស់ក្លឹបក៏ដោយ ប៉ុន្តែតាមយៈ ESPN បានបង្ហាញថាការចាកចេញជាអចិន្ត្រៃយ៍គឺជាលទ្ធផលដែលទំនងជាង៕